Search Header Logo
បំនិនថ្មី ៖ កាលអាកាស

បំនិនថ្មី ៖ កាលអាកាស

Assessment

Presentation

•

Education

•

10th Grade

•

Medium

Created by

ពេជ្រ ចំរុង

Used 8+ times

FREE Resource

13 Slides • 12 Questions

1

សូមស្វាគមន៍!

មកកាន់ថ្នាក់រៀនអេឡិចត្រូនិក

Slide image

2

Multiple Select

Question image

ពេលដែលអ្នកបានចូលរួចរាល់ សូមធ្វើតាមការណែនាំទាំងនេះ ៖

1

រៀបចំ វិន័យសាលា និងសណ្ដាប់ធ្នាប់ នៃទីកន្លែងអង្គុយ និង ឥរិយាបទឲ្យបានល្អ

2

យកចេញនូវ សម្ភារដែលត្រូវសិក្សា

3

សមាធិ លើមេរៀនដោយយកចិត្តទុកដាក់

4

ត្រៀមចម្លើយសម្រាប់ រំលឹកមេរៀនចាស់

3

ចូរស្រមៃមើលថា

យើងបានរៀនមេរៀនអ្វីពេលមុន?


Slide image

4

Multiple Choice

Question image

តើពាក្យណាមួយគឺជាសំណេរត្រឹមត្រូវ?

1

មោទកភាព

2

មោទនភាព

5

Open Ended

Question image

តើសកម្មភាពអ្វីខ្លះដែលបណ្ដុះនិងជំរុញស្មារតីអ្នកឲ្យស្រឡាញ់ជាតិ?

ចូរបង្ហាញចំនួន១ល្បះ។

6

Multiple Choice

Question image

មោទកភាពជាតិ មានន័យថា ការស្រឡាញ់ ការលើកតម្កើង និងការមិនផ្ដល់តម្លៃឲ្យជាតិខ្លួន។

1
2

7

Poll

Question image

តើអ្នកចាប់ផ្ដើមកំណត់លទ្ធផលចំពោះមេរៀនបន្ទាប់នេះដូចម្ដេច?

8

ចូរទស្សន៍ទាយថា

តើថ្ងៃនេះយើងនឹងរៀនបំនិនអ្វី?

Slide image

9

Poll

Question image

តើថ្ងៃនេះយើងនឹងរៀនបំនិនអ្វី?

កាលអាកាស

ប្រវត្តិរាជធានីភ្នំពេញ

រម្មណីយដ្ឋានវត្តភ្នំ

10

បំនិនថ្មី ៖ កាលអាកាស


ក្រោយពីសិក្សាមេរៀននេះចប់សិស្សអាច


- ប្រាប់បានពីផ្នែកសំខាន់ៗរបស់កាលអាកាស

- បង្ហាញពីកាលអាកាសនៅក្នុងរឿងផ្សេងៗបានត្រឹមត្រូវ

- កត់ចំណាំកាលអាកាសនៅក្នុងរឿងដែលបានអាន ឬស្ដាប់បានរហ័ស និងត្រឹមត្រូវ។



Slide image

11

សៀវភៅសិស្សទំព័រទី២


Slide image

12

Open Ended

Question image

តាមយោបល់អ្នកកាលអាកាសជាអ្វី?

13

អំណាន១០នាទី

- ចូរអានឧទាហរណ៍និងសេចក្ដីពន្យល់ក្នុងសៀវភៅសិស្សទំព័រទី២ដោយស្ងៀមស្ងាត់

- ត្រៀមឆ្លើយសំណួរខាងក្រោមនេះ

Slide image

14

សំណួរ

១-ដូចម្ដេចហៅថាកាលអាកាស?

២-តើកាលអាកាសនៃរឿងកើតឡើងយ៉ាងដូចម្ដេច?


ចម្លើយ

  • ១ - កាលអាកាស គឺជាពេលវេលានិងទីកន្លែងដែលដំណើររឿងប្រព្រឹត្តិទៅ។

  • ២ - ពេលវេលានិងទីកន្លែងនៃរឿង ចួនកាលត្រូវបានអ្នកនិពន្ធលើកឡើងតាមស្ថានភាពពិតជាក់ស្ដែង ចួនកាលអ្នកនិពន្ធប្រឌិតតាមមនោគតិរបស់ខ្លួន ។

Slide image

15

លំហាត់

សៀវភៅសិស្សទំព័រទី៣-៤

Slide image

16

លំហាត់១

ចូរអ្នកបង្ហាញកាលអាកាសរបស់រឿងវត្តវិហារសួគ៌ ។


ចម្លើយ

  • កាល ៖ បន្ទាប់ពីនេះ សព្វថ្ងៃ លុះព្រឹកឡើង វេលាយប់ ...។

  • អាកាស ៖ ភូមិរលួស ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងព្រៃ ...។

Slide image

17

លំហាត់២

ចូរអ្នកបង្ហាញកាលអាកាសរបស់រឿងវត្តសំពៅប្រាំ។


ចម្លើយ

  • កាល ៖ ក្នុងកាលកន្លងយូរមកហើយ ព្រលឹមស្វាងឡើង សព្វថ្ងៃនេះ ...។

  • អាកាស ៖ ឆ្នេរខ្សាច់ សមុទ្ទ ឋាននាគ ឋានមនុស្ស រាជវាំង ...។

Slide image

18

ត្រួតពិនិត្យការយល់ដឹង


តើអ្នកត្រៀមប្រឡងប្រណាំងហើយឬនៅ?

Slide image

19

Multiple Select

Question image

តើពាក្យណាខ្លះជាពេលវេលា?

1

កាលពីព្រេងនាយ

2

ស្អែក

3

ម្សិលមិញ

4

រាត្រីកាល

5

ភ្នំពេញសព្វថ្ងៃ

20

Multiple Select

Question image

តើពាក្យណាខ្លះជាទីកន្លែង?

1

វត្តសំពៅប្រាំ

2

រាជវាំង

3

បឹងយក្ខឡោម

4

វត្តវិហារសួគ៌

5

ឥឡូវ

21

Fill in the Blanks

media image

កាលអាកាស គឺជា ពេលវេលានិងទីកន្លែងដែល

Type answer...

ប្រព្រឹត្តិទៅ។

22

Fill in the Blanks

media image

កាលអាកាសនៃរឿងជួនកាល អ្នកនិពន្ធលើកឡើង តាមស្ថានភាពពិតជាក់ស្ដែង ជួនកាលប្រឌិតឡើងតាម

Type answer...

ខ្លួន ។

23

Poll

Question image

តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះមេរៀននេះ?

24

កិច្ចការផ្ទះ

១- ចូរពន្យល់អំពីប្រយោជន៍នៃមេរៀននេះទៅនឹងជីវិតផ្ទាល់ខ្លួនអ្នករបស់អ្នក។

២- ពេលទៅដល់ផ្ទះ សូមជម្រាបសួរអ្នកមានគុណដោយការសំពះ និងចែករំលែកចំណេះដឹងនេះជាមួយគាត់។

៣- ជួយធ្វើកិច្ចការឪពុកម្ដាយ និងត្រៀមខ្លួនឲ្យរួចរាល់ចំពោះមេរៀនបន្ទាប់។

Slide image

25

Slide image

ការសិក្សារៀនសូត្ររបស់អ្នកត្រូវបានរក្សាទុក!

pattern-tertiary

សូមស្វាគមន៍!

មកកាន់ថ្នាក់រៀនអេឡិចត្រូនិក

Slide image

Show answer

Auto Play

Slide 1 / 25

SLIDE